ឈ្មួញ​ឈើ ជើង​ខ្លាំង​ម្នាក់​ទៀត​ហើយ ! ឈ្មោះ ធឹង លាង​ស្រេង ដឹក​ជញ្ជួន​ឈើ មិន​ញញើត មន្ត្រី​ស្ថាប័ន​ណា ! អះអាង ថា ! ឈើ​មាន​ច្បាប់

ខេត្តសៀមរាប​៖ ឈ្មួ្ញញ​ដឹកជញ្ជួន​ឈើ​ជើងខ្លាំង​ដែល​ទើបតែ​លេចមុខ ! បានធ្វើ​សកម្មភាព​ដឹក ជញ្ជួន​ឆ្លងកាត់​ស្នាក់ការ រដ្ឋបាល ព្រៃឈើ​ជា​ច្រើន កន្លែង និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ទៀត​ដោយ​អះអាងថា ! ឈើ​មាន​ច្បាប់ ។

​ប្រភព​បាន​និយាយថា​៖ ឈើ​ដែល​ឈ្មោះ ធឹង លាង​ស្រេង បាន​ដឹក​ជញ្ជួន ចេញពី​ខេត្ត​ព្រះវិហារ យក​មក​ចែកចាយ តាម​ដេប៉ូ ក្នុង​ក្រុង​សៀមរាប ! ភាគច្រើន​ប្រមូល​ទិញ កាត់ PC ពី​ប្រជាពលរដ្ឋ ផង និង​កាត់ PC ពី​ក្រុមហ៊ុន​ផង ។

​ឈ្មួញ​ឈើ ឈ្មោះ ធឹង លាង​ស្រេង បាន​និយាយ​អះអាងថា​៖ ការដឹក​ជញ្ជួន​ឈើ​របស់​គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋបាល​ព្រៃឈើ ! ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បាន រលូន ដោយសា​ឈើ​របស់​លោក មានច្បាប់ ! បាន​បង់ពន្ធ​រួចរាល់​អស់​ទៅហើយ ។

​កាលពី​កន្លងមក​ថ្មីៗ​នេះ ! មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៍មាន ថា រាល់​ការដឹក ជញ្ជួន របស់ ឈ្មោះ ធឹង លាង​ស្រេង ខាងលើ​គឺ​មាន​ច្បាប់​ត្រឹមត្រូវ ! ដោយ​តម្រូវ​ទៅតាម​ម្ចាស់ ដេប៉ូ និ​មួយៗ នៅក្នុង​ក្រុង​សៀមរាប កម្មង់​ទិញ ។

​មហាជន​បាន​និយាយ​រិះគន់ថា​៖ ក្នុង PC មួយ ដែល​ដែល​ក្រុមហ៊ុន​កាត់ ចេញ​ឲ្យ​ឈ្មូញ ដឹក​ជញ្ជួន ឈើ កន្លង​មក​សម្រាប់តែ មួយ​ជើង ! ប៉ុន្តែ ឥឡូវ PC មួយ​ឈ្មួញ​ឈើ​អាច​ដឹក​ជញ្ជួន​បានជាង​១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែលជា មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ មិន​ជ្រាប​ទេ​មើលទៅ ! ឫ​មួយ​ពួកគេ ត្រូវរ៉ូវ​គ្នា ធ្វើជា មិនដឹង យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លូន ។​

​បទល្មើស​ដឹកជញ្ជូន​ឈើ​ខាងលើ​នេះ​ដែល​សូម​អជ្ញាធរ​ជំនាញ​ពាក់​ពន្ធ័​ត្រួតពិនិត្យ និង​ធ្វើកា​របង្រាប​ឈ្មួញ​ខាងលើ​នេះ​ផង កុំអោយ​ឈ្មួញ​ខាងលើ​ធ្វើ​សកម្មភាព​តាម​តែ​អំពើ​ចិត្ត​តទៅទៀត ៕
​ដោយ ៖ កញ្ញា ឃួន សុគន្ធា​

 

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!