កម្លាំង​នគរបាល​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ ថ្នាំញៀន ម៉ា​ទឹកកក ចំនួន ១៣ កញ្ចប់​ព្រមទាំង​វត្ថុតាង​១​ចំនួន​ទៀត​

ខេត្តឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ ថ្នាំញៀន ម៉ា​ទឹកកក ចំនួន ១៣  កញ្ចប់   (៧ កញ្ចប់​ធំ –  ៦ កញ្ចប់​តូច ) ព្រមទាំង​វត្ថុតាង​១​ចំនួន​ទៀត​ វេលា​ម៉ោង ០៩​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧  នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង  ។​

​ដោយ​បាន​ការណែនាំ​ចង្អុលបង្ហាញ​ជាប់​ជាប្រចាំ​ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​អន្លង់វែង និង​ប៉ុស្តិ៍​រដ្ឋបាល​ថ្លា​ត​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប  ចំនួន ០៤ នាក់  ស្រី ១ នាក់ ៖
១- ឈ្មោះ  ណុប តាប់ ភេទ​ប្រុស អាយុ ២៧  ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក  ឃុំ​ថ្លា​ត  ស្រុក អន្លង់វែង
២- ឈ្មោះ កែវ រចនា ហៅ ចាន់ណា    ភេទ​ប្រុស អាយុ​២៣ ឆ្នាំ  រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ អន្លង់វែង  ស្រុក អន្លង់វែង​
៣- ឈ្មោះ វ័​ន្ត ស្រី​ម៉ុម  ភេទ​ស្រី  អាយុ ៣២ រស់នៅ​ភូមិ​អភិវឌ្ឍន៍  ឃុំ​អន្លង់វែង ស្រុក អន្លង់វែង
៤- ឈ្មោះ យឿ​ប យ៉េន  ហៅ​ឡ​ល់ ភេទ ប្រុស អាយុ ២២  រស់នៅ​ភូមិ​ថ្នល់​បំបែក  ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ៖ ថ្នាំញៀន ម៉ា​ទឹកកក ចំនួន ១៣  កញ្ចប់ (​កញ្ចប់​ធំ​៧ – កញ្ចប់​តូច ០៦  )  ប្រាក់រៀល ចំនួន ៣៧,០០០ រៀល  ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង  ម៉ូតូ ចំនួន ០២ គ្រឿង ខ្សែក ៣ ខ្សែ , ជញ្ជៀន ៤ វង់ , កងដៃ ១ , ក្រ​វឹល​១ គូរ​សម្ភារ​:​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង​ថ្នាំញៀន​កំពុក​សាង​សុំណុំរឿង​បញ្ជូនទី​តុលាការ​ចាត់ការ​តាម​និតិវិធី ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.