​សាខា​កាំ​កុងត្រួល​ខេត្ត​កណ្តាល​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​និង​ទំនិញ​ខូច​គុណភាព​

​ខេត្ត​កណ្តាល ៖ លោក អ៊ូ ម៉ាន​រិន ប្រធាន​សាខា​កាំ​កុងត្រួល​ខេត្ត​,​លោក សុខ ពិសិដ្ធ អភិបាលរង​ស្រុក​កៀនស្វាយ​និង​កម្លាំង​អាវុធហត្ថ​ស្រុក​,​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​គគីរ និង គណៈកម្មាការ​ផ្សារ​គគីរ​បាន​ចូលរួម ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​និង​ទំនិញ​ខូច​គុណភាព នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា ឆ្នាំ​២០១៧​។​

​លោក អ៊ូ ម៉ាន​រិន ប្រធាន​សាខា​កាំ​កុងត្រួល​ខេត្ត មានប្រសាសន៍​ថា​ដោយ​តាម​បញ្ចា​ពី ឯកឧត្តម ម៉ក់ ពេជ្ច​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កាំ​កុងត្រួល​នៃ​ក្រសួងពាណិ​ជ្ចកម្ម​នឹង​មន្ត្រី​កាំ​កុងត្រួលចុះមក​ធ្វើ​ការត្រួតពិនត្យ​ចំណីអាហា​រ នៅ​តាម​ផ្សារ​ទូទាំង​ខេត្តកណ្តាល​ជាក់ ស្តែង ថ្ងៃនេះ​បាន​ចុះ​មក​ធ្វើការ ត្រួតពិនិត្យ​នៅ​ផ្សារ​គគីរ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​

​លោក អ៊ូ ម៉ាន​រិន បាន​បន្តថា​នៅក្នុង​ឱកាស​ចុះមក​ធ្វើ​ការពិនិត្យ​ថ្ងៃ​នេះ​មន្ត្រី​កាំ​កុង​ត្រួលបាន​យក​ទំនិញ​ចំនួន​៣៥​មុខ​មក​ធ្វើ​ការពិសោធន៍ ដោយ​មាន​ទំនិញ​ចំនួន ៣​មុខ មាន​ការសង្ស័យ​មិនមាន​គុណភាព​ល្អ ត្រូវបាន​យកទៅ​ធ្វើការ​ត្រួតពិនិត្យ នៅ​អគ្គនាយកដ្ឋាន​កាំ​កុងត្រួល​បន្តទៀត​។​

​លោក អ៊ូ​ម៉ា​រិន ថា​ថ្ងៃនេះ​មន្ត្រី​កាំ​ត្រួលបាន​ដក​ហូតវត្ថុ​តាងមាន ប៊ូ​សា​(​ដប​)​ទឹក​មួយ​ចំនួន​បាន​យកទៅ​រក្សាទុក​ដោយសារ សាប៊ូ​នេះ​វា​ហួសការ​បរិច្ឆេទ (​ហួស​ថ្ងៃ​កំណត់​) ។​

​លោក អ៊ូ ម៉ា​រិន បាន​អំពាវនាវ​ដល់​បងប្អូន​ក្រុមអាជីវករ​ផ្សារ​គគីរ​ក៍​ដូច​ទូទាំង​ខេត្ត​កណ្តាល មេត្តា កុំ​យក​ទំនិញ​,​ចំណីអាហារ​ណា​ដែល ខូច​គុណភាព និង​ហួស​ថ្ងៃ​កំណត់​យក​មក​ដាក់​លក់​ឡើយ វា​នឹង​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ចំពោះ​បងប្អូន​ក្រុម​អាជីវករ​នៅ​ផ្សារ​គគីរ ពួកគាត់​នឹង​សប្បាយចិត្ត​ដែល​បាន​មន្ត្រី​កាំ​កុងត្រួលចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ចំណីអាហា​រ​និង​មុខទំនិញ​ផ្សេងៗ ៕

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.