ឃើញ​ប្តី​នាង​មិន​នៅ កំលោះ​ឡើងក លបចូល​ទៅ ចាប់រំលោភ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ឃាត់ខ្លួន ដោយយោង​បណ្តឹង​របស់​នារី​រងគ្រោះ ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី រំលង​អា​ត្រាត ឈានចូល​ថ្ងៃ​ទី​២១ មករា ២០១៧ នៅ​ភូមិ​ប្រាំ​យាម ឃុំ​ប្រាំ​យាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ នឿន សុខ​នៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ចំណែកឯ​នារី​រងគ្រោះ ឈ្មោះ (​ម​ឆត ) អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

​យោងតាម​បណ្តឹង​របស់​នារី​រងគ្រោះ បានបញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២០ មករា ២០១៧ នាង​បាន​ចុះពីលើផ្ទះ មក​ដេក​កំដរ​ឪពុក អាយុ​៩០​ឆ្នាំ នៅ​ក្រោមផ្ទះ​របស់​នាង ចំណែក​ប្តី​របស់​នាង បាន​ទៅ​ស៊ីឈ្នួល​បើក​ឡាន​ដឹក​ដី នៅឯ​ខេត្ត​កំពង់ធំ កូន​២​នាក់​នៅ​ដេក​លើ​ផ្ទះ ។​

​នៅវេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ត្រាត ឈានចូល​ថ្ងៃ​ទី​២១ មករា ២០១៧ ស្រាប់តែ​មានឈ្នោះ នឿន សុខ​នៅ បាន​ចូល​មក​ដេក​ជាមួយ ចាប់​អោប​នាង បំរុង​រំលោភ​សេពសន្ថវៈ ពេលនោះ​នាង​បាន​រើបំរះ និង​ស្រែក​ឲ្យគេ​ជួយ ។  រំពេច​នោះ​មាន​បងប្អូន និង​អ្នកជិតខាង​បាន​មកជួយ តែ​ឈ្មោះ នឿន សុខ​នៅ បាន​រត់គេចខ្លួន​បាត់ ។​

​នារី​រងគ្រោះ​បញ្ជាក់ថា កន្លង​មក​ឈ្មោះ នឿន សុខ​នៅ ធ្លាប់​មក​ធ្វើ​កម្មករសំណង់​នៅ​ផ្ទះ​នាង និង​ធ្លាប់​ចេញ​ចូល​លេង​ផ្ទះ​របស់​នាង​ជា​ញឹកញាប់ តែ​មិន​នឹកស្មានថា វា​ហ៊ាន​លូក​ថ្លើម​នាង​ដូច្នេះ​ទេ​។​

​លោក​អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពេល​ទទួល​ពត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ ឃើញ​អាវ​ប៉ា​រ៉ា​ដៃ​វែង​១ នៅ​ក្នុង​ហោប៉ៅ​អាវ​មាន​ទូរស័ព្ទ Iphone មួយគ្រឿង ដែល​ជា​របស់​ឈ្មោះ នឿន សុខ​នៅ បន្សល់​ទុក​ពេល​រត់​គេច​ខ្លួន ។

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន រួម​ទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​ដា​រ៉ា​

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.