បែកធ្លាយ​ទីតាំង ប្រជល់មាន់ ក្នុង​ដី ឯកឧត្តម ខាន់ សាវឿន ម្ចាស់​សង្វៀន ឈ្មោះ មួយ ជា​មន្ត្រី​យោធា !

​ខេត្តសៀមរាប ៖ មេ​ល្បែង​ប្រជល់មាន់ ឈ្មោះ បួ​យ ជា​មន្ត្រី​យោធា កំពុង​ល្បីឈ្មោះ បោះ សំឡេង​យ៉ាងខ្លាំង មិន​មាន​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ស្ថាប័ន​មួយណា ហ៊ាន​បង្ក្រាប​ឡើយ ដោយសា ខ្លាច​អំណាច មេ​ល្បែង​រូបនោះ ! ហើយ​បើក​ទីតាំង​ក្នុង​ដី​ឡូ អ្នកធំ ! នៅ​ចំណុច ជាប់ ខ្នង​បារាយណ៍​ខាង លិច ស្ថិតនៅក្នុង ភូមិ ព្រៃ​ក្មេង ឃុំ ពួក ស្រុក​ពួក ។

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​និយាយ​ប្រាប់​ថា​៖ ម្ចាស់​សង្វៀន ប្រជល់មាន់ មានឈ្មោះ បួ​យ ជា មន្ត្រី​យោធា បាន​បើក​ទីតាំង​ល្បែង​ជល់​មាន់​ខាងលើ នៅក្នុង​ដី ឯក ឧត្តម ខាន់ សាវឿន ហើយ​បាន​ដំណើរការ ប្រជល់​ជា​រៀងរាល់ថ្ងៃ ច័ន្ទ ! អង្គារ រៀងរាល់ សប្តាហ៍ រយៈពេល​យូរ​ឆ្នាំ កន្លងមកហើយ អាចនិយាយបាន​ថា ! ដុះ​ស្លែរ​ទៀតផង មិនដែល មាន មន្ត្រី​ជំនាញ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ណា​ធ្វើ​ការបង្ក្រាប ! ប្រហែលជា​ពួក​គេ​ត្រូវរ៉ូវ​គ្នា ហើយ​មើលទៅ ។​

​ពាក់ព័ន្ធ​សង្វៀន​ខាងលើ ភ្នាក់ងារ​យក​ព័ត៌មាន បាន​ធ្វើ​ការទំនាក់ទំនង​ទៅ លោក ម៉ៅ វិសុទ្ធ អភិបាល​ស្រុក​ពួក តាម​ទូរស័ព្ទ​ថា ! លោក​ក៍​បាន​ដឹង​ដែរ ប៉ុន្តែ​លោក​កំពុងតែ​តាមដាន ! លោក អភិបាល​បញ្ជាក់ថា ! ប្រសិន បើ​មាន​ល្បែង ស៊ីសង​ដូច​ខាងលើ​នេះ សូម​ផ្តល់​ព័ត៌មាន ឲ្យ​លោក បាន​ដឹង​ជា​បន្ទាន់ ។ នៅវេលា​ម៉ោង ០២ និង ០០​នាទី ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៧ ម្សិលមិញ ភ្នាក់ងារ​យក ព័ត៍មាន បាន​រាយ​កាណ៍​តាម​ទូរស័ព្ទ ទៅ​លោក ម្តងទៀត ! ប៉ុន្តែ​គួរឲ្យ​សោកស្តាយ ដោយសា​លោក បាន​ប្រាប់ថា ! ជាប់រវល់​ប្រជុំ ក៍បិទ​ទូរ​សព្ទ័​តែម្តងទៅ ៕
​ដោយ ៖ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!