សាកសព​នៅ​ចំណុច​លើ​នៃ​ចុង​តារាង​យន្តហោះ នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​ច្បាស់ អត្តឃាត ឬ​ឃាតកម្ម​?

​មណ្ឌលគិរី ៖ សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ហើយ​រាយការណ៍ ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១៦​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​នៃ​ចុង​តារាង​យន្តហោះ កណ្តាល​ក្រុង​សែន មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​តាម​ពលរដ្ឋ​ជាច្រើន​នាក់​ដែល​មក​មើល​ឃើញ​សាកសព ពួកគាត់​មាន​ការសង្ស័យថា ជា​ករណី​ឃាតកម្ម ស្របពេល​ដែល​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បើក​ការសន្និដ្ឋាន ជាបឋម​ថា ជា​ករណី​អត្តឃាត​នោះទេ ។​

​បើ​មើល​តាម​ការជាក់ស្ដែង សភាព​សាកសព​រលួយ​សាច់​អស់​នៅតែ​គ្រោងឆ្អឹង ជនរងគ្រោះ​អាច​ស្លាប់​រយៈពេល​យួរ​ណាស់​មកហើយ​។​

​លោក សូ សុវណ្ណ ស្នងការរង​នៃ​ស្នងកាដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌល​គី​រី  បាន​ប្រាប់​អោយ ដឹងថា សាកសព​ជនរងគ្រោះ​ខាងលើ​ត្រូវបាន អ្នករត់​ម៉ូតូឌុប ប្រទះឃើញ នៅ​ល្ងាច​ថ្ងៃទី​១៦​នេះ ហើយ​គាត់​បាន​មក​រាយ​ការ​ដល់​ប៉ូលិស លោក​ថា ជាបឋម  សមត្ថកិច្ច​សន្និដ្ឋាន​ជា​ករណី​អត្តឃាត សមត្ថកិច្ច​នៅ​មិនទាន់​ដឹង ពី​អត្តសញ្ញាណ​សព​នៅ​ឡើយ​ទេ ។​

​សាកសព​ខាងលើ អាច​នឹង​ស្លាប់​រយៈពេល​យ៉ាងតិច​៦​ខែ​មក​ហើយ ហើយ​ក្រុម​ការងារ​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​លើ​ករណី​នេះ ។ លោក​បន្តថា កាលពី​៦​ខែ​មុន នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា មាន​ករណី​មនុស្ស​ប្រុស​បាត់​ខ្លួន​ម្នាក់ លោក​កំពុង​បញ្ជា​អោយ​មេ​ប៉ុស្គិ៍​នៅទីនោះ ស្រាវជ្រាវ​សាចញាតិ អោយ​មក​មើល​សព ដែល​ស្លាប់​នៅលើ​ចុង​តារាង​យន្តហោះ​ខាងលើនេះ ក្រែង​មាន​តំរុយ​ខ្លះ ៕
​ដោយ ៖ សន ចាន់​ឌី​

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8467 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!