សង្ឃ​ខ្មែរ​៨​អង្គ លប​ចូល​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​ល្បែង​ស៊ីសង ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន​

ប្រទេស​ថៃ ៖  នៅ​ល្ងាច​ថ្ងៃទី ១៦  ខែ​មករា ឆ្នាំ​២០១៧  មាន​ប្រជាពលរដ្ឋ​ឃើញ  ​មាន​លោកសង្ឃ​ជាច្រើន​អង្គ​កំពុង​និមន្ត​បិណ្ឌបាត ខុស​ពី​សង្ឃ​ធម្មតា​ដូចជា​មាន​ការសង្ស័យ  គឺ​ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​លួង​ផែង  សង្កាត់​ឡត​ក្រា​ក់បាំង  ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន  ជិត​ទីក្រុង​បាងកក  ប្រទេស​ថៃ ក៏​រាយការណ៍​ជូន​តម្រួត​ថៃ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម  កំលាំង​តម្រួត​ថៃ​បាន​នាំ​កំលាំង​ចុះ​ប្រតិបត្តិការ​ទៅកាន់​ទីតាំង​ខាងលើ  ដោយ​បាន​ពិនិត្យ​ឃើញជាក់ស្តែង  គឺ​មាន​ប្រះ​សង្ឃ​ចំនួន​៨​អង្គ​​បាននាំគ្នា​វាទ​វង់  នៅក្នុង​ព្រៃ​ក្បែ​ផ្លូវ  ដោយ​បាន​យក​ស្បង់​ជីពរ​ក្រាល​នៅ​ចំ​កណ្តាល​​ដើម្បី​ប្រព្រឹត្ត​ល្បែង​ស៊ីស​ង  យ៉ាង​អនាធិបតេយ្យ ។​

​គ្រាន់តែ​ឃើញ​តម្រួត​ភ្លាម  ព្រះសង្ឃ​ទាំងអស់​បាន​នាំគ្នា​រត់គេច​រៀងៗ​ខ្លួន  ដើម្បី​ជៀស​​អោយ​ផុត​ពី​ការ​ចាន់​ខ្លួន  ប៉ុន្តែ​ក្រុម​តម្រួត​បាន​ធ្វើការ​ស្ទាក់​ចាប់​រហូត​បាន​ទាំងអស់ ទើប​​ដឹង​ថា​ព្រះសង្ឃ​ទាំងអស់​គឺជា​ជនជាតិខ្មែរ  ហើយ​ការ​លបចូល​ទៅ​ក្នុង​ទឹកដី​ថៃ  គឺ​គ្មាន​​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ  ដោយ​នៅបេល​នោះ​ដែរ  តម្រួត​ថៃ​បាន​ដកហូត​នូវ​បៀ​​ចំនួន​មួយ​ហ៊ូ  ព្រម​ទាំង​ថវិកា​មួយចំនួន ។​

​សង្ឃ​ទាំងអស់​នោះ​មានឈ្មោះ ១. ឯម រឿង  ២. ឆាន់ សុីណា  ៣. ឆាន់ កៀ​ត  ៤. សុឹម សា​រៈ  ៥. ង៉ែត ផ្ល​យ  ៦. ឆាត់ កុត  ៧. ឈួន ប៊ុន​រិទ្ធ  និង​៨. ក្រេង ចិ​ត្រា ។ ដោយ​តម្រួត​ថៃ​បាន​ចោទប្រកាន់​លើ ២ ចំណុច  គឺ​ការ​ឆ្លងដែន ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់  និង​ការប្រព្រឹត្ត​ល្បែងស៊ីសង ខុស​នឹង​ផ្លូវ​ច្បាប់ ដោយ​នៅពេល​នោះ​ដែរ  កំលាំង​តម្រួត​ថៃ​បាន​នាំ​ព្រះសង្ឃ​ទាំងអស់ ទៅ​ប្រគល់អោយ​អង្គភាព​ធម្មការ​ដើម្បី​ធ្វើការ​ផ្សឹក និង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ  ចាត់ការ​តាម​និតិ​វិធី ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7294 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.