ប្រកាស​តែងតាំង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖ ពិធី​នេះ  ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ សាលាខេត្ត​ព្រះសីហនុ កាល ពី​ថ្ងៃ​ទី ១១ ខែ​មករា កន្លង ទៅនេះ លោក ព្រំ សុខា រដ្ឋ  លេខាធិការ​ក្រសួង​មហាផ្ទៃ  តំណាង​ឱ្យ​សម្តេច​ក្រឡាហោម  ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ  ជា​អធិបតី​ក្នុង​ពិធី​ប្រកាស តែងតាំង​លោក ជាវ វិជ្ជា​ក់  ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ជំនួស លោក សុខ ផន ដែល​ត្រូវ​ចូល និវត្តន៍ ដោយ​មាន​ការចូលរួម  ជា​កិត្តិយស​ពី​ប្រតិ​ភី​អមដំណើរ គណៈអធិបតី​លោក ដា​ម ហ៊ីម  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត  ព្រមទាំង​អស់លោក​-​លោក  ស្រី​ជា​អភិបាល​អភិបាលរង ក្រុង​-​ស្រុក មន្ត្រីរាជការ​ពី​មន្ទីរ  អង្គភាព​ជុំវិញ​ខេត្ត​កងកម្លាំង ប្រដាប់អាវុធ​បាន​ចូលរួម​ផង ដែរ ។​

​ការតែងតាំង​អភិបាលរង  ខេត្ត​ព្រះសីហនុ​ថ្មី​នេះ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មាន  ប្រសាសន៍​ថា​គឺជា​ការបំពេញ កម្លាំង​មន្ត្រី​ដឹកនាំ​ក្នុង​ជួរ​គណៈ អភិបាលខេត្ត​ព្រះសីហនុ​ដើម្បី ជួយ​ការងារ​តាម​ផ្នែក​នីមួយៗ  ដែល​បច្ចុប្បន្ន​នេះ​កំណើន​ការ ងារ​កាន់តែ​មាន​ច្រើន​ឡើងៗ  សម្រាប់​ជម្រុញ​ដល់​ដំណើរ ការអភិវឌ្ឍ​ប្រទេសជាតិ តាម  រយៈ​ការចូលរួម​បំពេញភារកិច្ច របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី  រាជការ​គ្រប់​លំដាប់ថ្នាក់​ទាំង អស់​ខិតខំ​បំពេញ​ភារកិច្ច​តាម តួនាទី​និង​តាម​មុខងារ​ដើម្បី ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គម​។

​ពិធី​នេះ​ធ្វើឡើង​ទៅ​តាម  អនុក្រឹត្យ​ប្រកាស​តែងតាំង របស់​រាជរដ្ឋាភិបាល​លេខ ៖ ១១៦៨ អ​/​ន​/​ក្រ​ត​-​ត ចុះ ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​

​លោក ព្រំ សុខា បាន លើកឡើង​អំពី​កំណែ​ទម្រង់​នៃ គោលនយោបាយ​និង​ការ​ខិត ខំ​របស់​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម  ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន  សែន គឺជា​ដំណើរការ​ប្រកប  ដោយ​ភាពជាក់ស្តែង​ត្រឹមត្រូវ តាម​ស្ថានភាព​វិវឌ្ឍន៍​របស់ រាជធានី​-​ខេត្ត ។ ចំពោះ​ការ តែងតាំង​អភិបាលរង​ខេត្ត​នេះ  សម្រាប់​ខេត្ត​ចំនួន ៦​រូប ដើម្បី  បំពេញ​ភារកិច្ច​ទៅ​តាម​តួនាទី  និង​មុខងារ​របស់​រដ្ឋបាល​ខេត្ត ព្រះសីហនុ ។

​បន្ទាប់ពី​ពិធី​ប្រគល់​អនុក្រឹត្យ​តែងតាំង​រួចមក លោក  ជាវ វិជ្ជា​ក់ ដែល​ទទួលបាន  មុខតំណែង​ជា​អភិបាលរង ខេត្ត​ព្រះសីហនុ បាន​ប្តេជ្ញាចិត្ត  នៅ​ចំពោះ​មុខ​គណៈអធិបតី និង​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ ចូលរួម​ថា លោក​នឹង​ខិតខំ  បំពេញ​កាតព្វកិច្ច​ក្នុង​បុព្វ ហេតុ​បម្រើ​ប្រជាពលរដ្ឋ​និង ប្រទេសជាតិ​ឱ្យអស់​ពី​សមត្ថភាព ជាពិសេស​ការសម្រួល  ជូន​ប្រជាពលរដ្ឋ​នូវ​សេវា​សាធារណៈ​និង​ចូលរួម​យ៉ាង  សកម្ម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ ក្នុង​ខេត្ត​ឱ្យ​កាន់តេ​មាន​ភាព រីកចំរើន​ជា​ការឆ្លើយតប​ទៅ នឹង​ប្រមុខ​រាជរដ្ឋាភិបាល​ដែល បាន​ផ្តល់​ទំនុកចិត្ត​និង​តែងតាំង មុខតំណែង​នាពេលនេះ ៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!