​ឯកឧត្តម អភិបាលខេត្ត​សៀមរាប ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​បង្កើន​ការបង្ក្រាប​បទល្មើស ជលផល ព្រៃឈើ ការពារ​តំបន់​អភិរក្ស

ខេត្តសៀមរាប ៖ នៅក្នុង​ពិធី  ប្រកាស​តែងតាំង​លោក ទា   គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ  នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​ធ្នូ​នេះ  ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មាន  ប្រសាសន៍ថា បច្ចុប្បន្ននេះ  បញ្ហា​បទល្មើស​ជលផល ព្រៃ ឈើ បាន​កំពុងស្ថិត​នៅ​ចំណុច  ក្តៅដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​យកចិត្តទុកដាក់ និង  បញ្ជា​ឱ្យ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា បំផុត ។​

​ឯកឧត្តម​បាន​ស្នើ​ឱ្យ​ប្រធាន  មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ដែល​ទើបតែ​តាំង​ថ្មី ត្រូវ​បង្កើន​ការបង្ក្រាប​បទ ល្មើស​ជលផល ព្រៃឈើ ការ ពារ​តំបន់​អភិរក្ស​តំបន់​ព្រៃ​លិច ទឹក​ក៏​ដូចជា តំបន់​ដែល​មាន  សក្តានុពល​ធនធាន​ធម្មជាតិ ពាក់ព័ន្ធ​ដទៃទៀត ឱ្យមាន  ប្រសិទ្ធភាព​ខ្ពស់ ។​

​ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ  តាមដាន​មើល​ប្រភព​អុស ដែល​សិប្បកម្ម​ឡឥដ្ឋ​ប្រើប្រាស់  ដើម្បី​ឱ្យ​ប្រាកដថា ឈើ​អុស  ទាំងអស់​នោះ​មិន​មាន​ប្រភព មកពី​តំបន់​អភិរក្ស​និង​តំបន់ ធនធានធម្មជាតិ​ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​។​

​លោក​បញ្ជាក់ថា បើ​យើង  គ្រប់គ្រង និង​ត្រួតពិនិត្យ​តាម  ដាន​មិនបាន​ល្អ​ទេនោះ ការ  កាប់​ឈើ​អុស​នេះ​អាច​បង្ក​ទៅ ជា​បទល្មើស​ព្រៃឈើ​បាន ។​

​លោក ទា គឹម​សុទ្ធ ជា  ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ទើប តែ​តាំង​ថ្មី​បាន​ប្តេជ្ញា​ថា​និង​ខិត ខំ​ឱ្យអស់​ពី​លទ្ធភាព​ក្នុង​បំពេញ ភារកិច្ច​នេះ​ឱ្យបាន​ល្អ​ប្រសើរ  ជាពិសេស គឺ​ការបង្ក្រាប​បទ ល្មើស ជលផល ព្រៃឈើ  ការពារ​តំបន់​អភិរក្ស​តំបន់​ព្រៃ លិច​ទឹក​ក៏ដូចជា​តំបន់​ដែល មាន​សក្តានុពល​ធនធាន​ធម្មជាតិ​ពាក់ព័ន្ធ​ដទៃទៀត ដែល  អភិបាលខេត្ត​បាន​ដាក់​ជូន​នៅ ពេលនេះ ។​

​ជាមួយ​នេះ​លោក​នឹង  សហការ​ជាមួយ​ស្ថាប័ន​ពាក់ ព័ន្ធ​នានា​ក្នុង​ការស្វែងរក​ទីផ្សារ​កសិផល​ពង្រឹងគុណភាព ទំនិញ​កសិកម្ម ការ​ធ្វើ​ទំនើប កម្ម​បច្ចេកទេស​កសិកម្ម ព្រម ទាំង​វិធានការ​បង្ការ​គ្រោះ មហន្តរាយ​នៃ​ជំងឺ​សត្វ​ដំណាំ ស្រូវ​ដំណាំ​រួមផ្សំ​ឱ្យ​កាន់តែ មាន​ភាពល្អប្រសើរ ៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.