​ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បម្រើ ប្រជាពលរដ្ឋ​ដោយ​ពិតប្រាកដ !

ខេត្ត​កណ្តាល ៖ ថ្មីៗ​នេះ នៅ  ក្នុងន័យ​ដាស់តឿន​ក្រើនរំលឹក ដល់​អាជ្ញាធរ​ដែនដី និង​ក្រុម ការងារ​គណបក្ស​ប្រជាជន​ចុះ ជួយ​ដោះស្រាយ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ឯកឧត្តម ម៉ក់ ពេជ្ជ​រឹទ្ធ ប្រតិភូ រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ នាយកដ្ឋាន​កាំកុងត្រូល​និង​ជា ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ ភូមិ​ធំ​, ឃុំ​គគីរ​, ឃុំ​ដីឥដ្ឋ ស្រុក  កៀនស្វាយ​បាន​ធ្វើ​ការណែនាំ ឱ្យ​មន្ត្រី​ក្រុមការងារ​ចុះ​ជួយ  មូលដ្ឋាន និង​អាជ្ញាធរ​ដែនដី  ត្រូវ​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ ដោយ​ពិតប្រាកដ​កុំ​ធ្វើ​បាប ប្រជាពលរដ្ឋ កុំ​មើលងាយ អ្នកក្រ ពីព្រោះ​សិទ្ធិសេរីភាព  មាន​ស្មើៗ​គ្នា​ត្រូវ​ដាក់ខ្លួន​ជា អ្នក​បំរើ​ប្រជាពលរដ្ឋ ។​

​ប្រសាសន៍​ដាស់តឿន​ក្រើន  រំលឹក​ជា​ថ្មី​នេះ ធ្វើ​លើក​ឡើង  នៅ​គ្រា​ដែល​លោក​ប្រតិភូ​រាជ រដ្ឋាភិបាល​និង​ជា​ប្រធាន​ក្រុម ការងារ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សន្និបាត​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ដីឥដ្ឋ កាលពី​ព្រឹក​ថ្ងៃទី ៨  ខែ​មករា ឆ្នាំ​២០១៧ ដោយ មាន​ការចូលរួម​ពី​លោក អ៊ូ ឈាង អភិបាលស្រុក និង​ជា  ប្រធាន​គណៈ​កម្ម​ធិ​ការគណ បក្ស​ប្រជាជន​ស្រុក​, លោក សោម ស៊ិន អភិបាលរង​ស្រុក  រួម​ជាមួយ​សមាជិក​-​សមាជិកា  គណបក្ស​ជិត​១០០០​នាក់  ដើម្បី​ធ្វើ​ការបោះឆ្នោត​ស្ទង់ មតិ​សមាសភាព​ក្រុមប្រឹក្សា ឃុំ​ចំនួន ២៤​រូប តែ​បោះឆ្នោត  យកតែ​១១​រូប​ប៉ុណ្ណោះ សម្រាប់  អាណត្តិ​ទី​៤​របស់​ក្រុមប្រឹក្សា ឃុំ ។​

​ថ្លែង​ក្នុង​ពេល​បិទ​សន្និបាត ឯកឧត្តម ម៉ក់ ពេជ្ជ​រឹទ្ធ  ប្រតិភូ​រាជរដ្ឋាភិបាល ទទួល  បន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ជា​ប្រធាន​ក្រុម​ការ ងារ​ចុះជួយ​ឃុំ​ភូមិធំ​, ឃុំ​គគីរ  ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​បាន មានប្រសាសន៍​ដូច្នេះ​ថា ដើម្បី ឈាន​ទៅ​ដណ្តើម​បាន​ជ័យ  ជំ​នៈ​ក្នុង​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់  នាពេល​ខាងមុខ​នេះ​ក្រុម​ការ ងារ​ចុះជួយ​តាម​មូលដ្ឋាន​និង អាជ្ញាធរ​ដែនដី​ត្រូវ​ធ្វើ​តែ​អំពើ ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ចាត់ ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់  ។ ហើយ​យើង​ជា​អ្នកបំរើ​ប្រជា ពលរដ្ឋ​ដោយ​ពិតប្រាកដ​ដោះ ស្រាយ សំណូមពរ​និង​ទុក្ខ លំបាក​របស់​បងប្អូន​ប្រជា​ពល រដ្ឋ​ដូចជា​ប្រជាពលរដ្ឋ​ចង់បាន ទឹកស្អាត​ប្រើប្រាស់ ចង់បាន បណ្តាញ​អគ្គិសនី ចង់​បាន​ផ្លូវ  ចង់បាន​អណ្តូងទឹក ចង់បាន បង្គន់​អនាម័យ ចង់បាន​ស័ង្កសី  ប្រក់ផ្ទះ​យើង ត្រូវតែ​ដោះ  ស្រាយ​នូវ​រាល់​ទុក្ខលំបាក​របស់ គាត់ បើ​ធ្វើ​មិន​បាន​ទេ​នោះ គឺ មិនមែន​ជា​មន្ត្រី​ក្រុមការងារ របស់​គណបក្ស​ប្រជាជន​ចុះ ជួយ​ប្រជាពលរដ្ឋ​នៅតាម មូលដ្ឋាន​ឡើយ ។​

​លោក​ប្រធាន​ក្រុម​ការ  ងារ​បន្តថា​កន្លងមក​ប្រជា​ពល រដ្ឋ​មិន​បាន​ដើរចេញ​ពី​គណបក្ស​ប្រជាជន​នោះ​ទេ តែ  ដោយសារ​មន្ត្រី​នៅ​មូលដ្ឋាន មួយចំនួន​ធ្វើ​បាប​ប្រជាពលរដ្ឋ មិន​យកចិត្តទុកដាក់​និង​បំរើ  ប្រជាពលរដ្ឋ​ដោយ​ពិតប្រាកដ ទើប​ពួកគាត់​ដើរចេញ ដូច្នេះ  យើង​ត្រូវ​គិតគូ​ឡើង​វិញ បើ  យើង​ធ្វើ​បាប​ប្រជាពលរដ្ឋ​មិន យកចិត្តទុកដាក់​ជាមួយ​ប្រជា ពលរដ្ឋ​មិន​បាច់​ឈរឈ្មោះ​ឱ្យ  ប្រជាពលរដ្ឋ​បោះឆ្នោត​អោយ នោះទេ ដឹង​ខ្លួន​ឯង​ហើយ ។ ចំណែក​ប្រជាពលរដ្ឋ​វិញ​ឥឡូវ នេះ​ចេះ​ណាស់ ពីព្រោះ​ជា  សម័យ​បច្ចេកវិទ្យា​ទំនើប​មិន អាច​បោកប្រាស់​គាត់​បាន​ទៀត ទេ​គាត់​ដឹង​ថា​អ្នកណា​ធ្វើ​អ្នក ណា​មិន​ធ្វើ​ហើយ ។​

​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ថ្ងៃជ័យ​ជំ​នៈ​៧​មករា​ដែល គណបក្ស​ប្រជាជន​កម្ពុជា​បាន វាយ​រំដោះ​ប្រទេស​ជាតិ​ឱ្យ​រួច ផុត​ពី​របស់​ខ្មែរក្រហម​រួចផុត ពី​សង្គ្រាម​មាន​សន្តិភាព​ពេញ ផ្ទៃ​ប្រទេស​មាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​ស័យ ។ ដូច្នេះ  ប្រជាពលរដ្ឋ​គាត់​ដឹង​ហើយ​តែ អ្វី​ដែល​សំខាន់​នោះ​កុំ​លាប ពណ៍​គ្នា​ចោទប្រកាន់​គ្នា​ថា គណបក្ស​នេះ គណបក្ស​នោះ  ឱ្យសោះ​ត្រូវ​គិត​ថា​យើង​ជាប្រ ជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។​

​នៅក្នុង​កម្មវិធី​សន្និបាត  បោះឆ្នោត​ស្ទង់​មតិ​សមាសភាព  សមាជិក​ក្រុមប្រឹក្សា​ឃុំ​នេះ ដែរ ឯកឧត្តម ម៉ក់ ពេជ្ជ​រឹទ្ធ  ប្រធាន​ក្រុម​ការងារ​បញ្ជាក់ បន្ថែម​ថា​ហឹប​ដាក់​សន្លឹកឆ្នោត  និង​យកទៅ​រក្សាទុក​នៅ​បន្ទប់ សម្ងាត់​រួចហើយ ទើប​បង្កើត  គណៈកម្មាការ​ត្រូវ​ពិនិត្យ សន្លឹក​ឆ្នោត​ដោយ​សុក្រិត្យ បើ  ប្រជាពលរដ្ឋ​បោះឆ្នោត​អោយ បុគ្គល “​ក​” គឺ​ត្រូវតែ​ដាក់  បុគ្គល “​ក​” មិន​អាច​ដាក់ បុគ្គល​“​ខ​”​មក​ជុំនួស​បាន​នោះ ទេ ដើម្បី​ឈាន​ទៅ​ដណ្តើម  ជ័យ​ជំ​នៈ​ក្នុង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​នាពេល ខាងមុខ ៕

 

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.