ផ្លាស់ប្តូរ​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ និង​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃទី​៩​ខែ​មករា​ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​ព្រះសីហនុ មាន​ប្រារព្ធ​ពិធី​ផ្លាស់ប្តូរ​តួនាទី មន្ត្រី​គយ ក្រោម​អធិបតីភាព​ឯកឧត្តម នួន ចន្ទ័​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជា​តំណាងអោយ​ឯកឧត្តម បណ្ឌិត គុណ ញឹម ដោយ​បាន​ធ្វើ​ការប្រកាស​តែងតាំង និង​ផ្លាស់ប្តូរ​មុខតំណែង ប្រធាន​សាខា​ខេត្ត និង​ប្រធាន​ស្នាក់ការ​គយ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ។​

​លោក ទុំ ណូ អតីត​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ត្រូវ​ផ្លាស់​មក​ទទួល​តំណែង​ជា​ប្រធាន​សាខា​ខេត្ត​ព្រះសីហនុ ។ ដោយឡែក លោក យ៉ឹក យូ ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ត្រូវ​ប្តូរ​ទៅជា​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ​ចូលនិវត្តន៍ ។

​គួរបញ្ជាក់​ថា កន្លងមក លោក គិន លី មាន​ស្នាដៃ​ជាច្រើន ក្នុងអំឡុងពេល​បម្រើកា​រងារ ជាពិសេស ការបង្ក្រាប​បទល្មើស​ធំៗ គួរឲ្យកត់សំគាល់ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម នួន ចន្ទ័​រិទ្ធ ក៏​បាន​ផ្តែផ្តាំ​ដល់​មន្ត្រី​ដែល​ទើប​ទទួល​តំណែង ត្រូវតែ​អភិវឌ្ឍ​អភិក្រម មានន័យ​ថា ប្រើ​អោយ​អស់​លទ្ធភាព​របស់​ខ្លួន​ដែល​មាន ក្នុងការ​បំរើ​ការងារ​របស់ខ្លួន ដែល​បាន​ទទួល​នេះ ៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!