ខេត្តតាកែវ ៖ ទោះបីជាលោកវរៈសេនីយ៍ ឆាយ សាវុធ មកកាន់តំណែងជាអធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ មិនមាន ពេលយូរប៉ុន្មានក៏ដោយ ក៏ប៉ុន្តែលោកអធិការបានខិតខំនិរន្តរភាពក្នុងការពង្រឹងប្រព័ន្ធការងារដឹកនាំ និងធ្វើការកសាងអង្គភាព នឹងធ្វើការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាពសម្រេចបានលទ្ធផលជាច្រើនដូចជា កែសម្រួលរបៀបរបបធ្វើការងារ ឱ្យអ្នកដែលពុំសូវចូលមកធ្វើការងារឡើងវិញ ហើយត្រួតពិនិត្យនូវរាល់សកម្មភាពការងារដែលបានដាក់ឱ្យលោកអធិការរង និងមន្ត្រីក្រោមឱវាទអនុវត្តរួចហើយប្រជុំការងារឱ្យបានទៀងទាត់តាមសប្តាហ៍ និងខែឆ្នាំដើម្បីពិនិត្យមើលពីចំណុចខ្លាំងខ្សោយ ដើម្បីអនុវត្តន៍បន្ត ។
ក្រៅពីនេះលោកអធិការបានឱ្យមន្ត្រីចល័តរថយន្តតាមចំណុចសំខាន់ក្នុងក្រុង ដើម្បីក្តាប់មុខសញ្ញាផ្សេងៗ ដែលធ្វើឱ្យ សម្រេចបានដូចជា មុខសញ្ញាជួញដូរគ្រឿងញៀន ចោរលួច ចោរឆក់ ចោរប្លន់ក្នុងមូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋកោតសរ សើរ ពុំដាច់ពីមាត់ ព្រមទាំងឱ្យនគរបាលចរាចរណ៍ពង្រឹងច្បាប់ចរាចរឱ្យមានប្រសិទ្ធភាពទៀតផង ។
ក្រៅអំពីសន្តិសុខសណ្តាប់ធ្នាប់លោកអធិការបានជួសជុលកែលំអអង្គភាពអគារចាស់ទ្រុឌទ្រោម និងបរិវេនឱ្យកាន់តែ ល្អប្រសើរ ។ រីឯមធ្យោបាយដឹកជញ្ជូនផ្សេងៗដែលប្រើប្រាស់តាមបណ្តាប៉ុស្តិ៍រដ្ឋបាលចេះប្រើប្រាស់ម៉ូតូ ដែលថ្នាក់លើដែល ប្រគល់ជូនប្រើប្រាស់ឱ្យបានល្អ ។ ក្នុងនោះតាមបន្ទប់លោកអធិការបានរៀបចំឱ្យមានបន្ទប់អធិការរងជំនាញនិមួយៗតាម លំដាប់លំដោយរហូតតាមជំនាញរៀងខ្លួនៗ ៕
ហេង បូរិទ្ធ